ស្ថានទូតកម្ពូជាប្រចាំប្រទេស ជប៉ុន ជូនដំណឹងពីការផ្អាកទិដ្ឋាការចូលប្រទេសជប៉ុន ជាបណ្តោះអាសន្ន
ស្ថានឯកអគ្គរាជទូតម្ពុជាប្រចាំប្រទេសជប៉ុន បានឱ្យដឹងថា នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ ស្ថានទូតបានផ្សព្វផ្សាយពីវិធានការរបស់រដ្ឋាភិបាលជប៉ុនក្នុងការផ្អាកទិដ្ឋាការចូរប្រទេសជប៉ុន នៅទូទាំងពិភពលោក(រួមទាំងកម្ពុជា)ជាបណ្ដោះអាសន្នដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ១៩ ហើយការផ្អាកនេះបានចូលជាធរមាននៅម៉ោង០០:០០ ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០។
ស្ថានទូតសូមបញ្ជាក់ជូនសាធារណជនបន្ថែមទៀតពីវិធានការខាងលើនេះដែលពាក់ព័ន្ធនឹងកម្ពុជាដូចខាងក្រោម
១.ផ្អាកទិដ្ឋាការចូលប្រទេសជប៉ុន ដែលបានចេញត្រឹមថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០។
២.ចាប់ពីម៉ោង០០:០០ ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ អ្នកដំណើរទាំងអស់ (រួមទាំងនិស្សិត និងកម្មសិក្សាការីខ្មែរ ដែលបានត្រឡប់ទៅកម្ពុជាមួយរយ:) នឹងត្រូវដាក់ ឱ្យនៅដោយឡែក១៤ថ្ងៃ នៅកន្លែងកំណត់ដោយប្រធានការិយាល័យចេត្តាឡីស័កជប៉ុន នឹងចៀសវាងប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណ:(រួមទាំងជើងហោះហើរក្នុងស្រុក រថយន្តក្រុង រថភ្លើង និងតាក់ស៊ី)។
វិធានការទាំង២ខាងលើនេះ នឹងអនុវត្តរហូតដល់ចុងខែមេសា ឆ្នាំ២០២០ ហើយអាចនឹងបន្តអនុវត្ត ដោយអាស្រ័យលើស្ថានការជាក់ស្ដែង៕SP
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ